កំពុងដំណើរការ...
ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
ម៉ោងធ្វើការ: ២៤ម៉ោង/២៤ម៉ោង
034 933 679

ទុក្ខរបស់អ្នកជំងឺគឺជាទុក្ខរបស់គ្រូពេទ្យ

ចក្ខុវិស័យ

ចង់ឃើញប្រជាពលរដ្ឋគ្រប់ជាតិសាស្រ្តទាំងអស់ រស់នៅក្នុងគ្រួសារ ឬតាមសហគមន៍ ប្រកបដោយ ផាសុខភាព និង សុវត្ថិភាព ទាំងរូបកាយ និងផ្លូវចិត្ត។ អ្នកជំងឺទាំងអស់នឹងទទួលនូវការគោរព ស្រឡាញ់ ផ្តល់នូវតំលៃជាវិជ្ជមានស្មើៗគ្នា ក្នុងការថែទាំ ព្យាបាល ដើម្បីអោយពួកគេ ឆាប់ទទួលបាននូវ ភាពជាសះស្បើយពីជំងឺ ។

បេសកកម្ម

ផ្តល់នូវសេវាថែទាំព្យាបាល សាធារណៈ ប្រកបដោយគុណភាព សុវត្ថិភាពដល់ប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់ពូជសាសន៍ វណ្ណៈ ពណ៌សំបុរ សាសនា និន្នាការ ដើម្បីទទួលបាននូវសុខភាពល្អ កាត់បន្ថយអត្រាមរណៈភាពស្ត្រី និង កុមារ និងកាត់បន្ថយការចំណាយលើការថែទាំព្យាបាល ដែលមិនចំគោលដៅ ជាពិសេសការថែទាំសុខភាពនៅក្រៅប្រទេស ។

គុណតម្លៃ

១. គោរពក្រមសីលធម៌វិជ្ជាជីវៈ
២. ការព្យាបាល ថែទាំ ប្រកបដោយសមធម៌
៣. ស្មោះត្រង់ និងផ្តល់តម្លៃដល់អតិថិជន
៤. រួមចំណែករក្សាស្ថេរភាពសង្គម

អំពីមន្ទីរពេទ្យ

មន្ទីរពេទ្យ មានទីតាំងស្តិតនៅ ផ្លូវឯករាជ្យ អាគាលេខ០៣១ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ មន្ទីរពេទ្យ មានទំហំផ្ទៃដី ៧ហិចតា ៣៣អា ៥៣ម៉ែត្រការ៉េ និងមានអាគារ២៦ខ្នង ។

មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ផ្តល់សេវាបង្គ្រប់កំរិត CAP3 ផ្តល់សេវា 24ម៉ោង/24ម៉ោង បែងចែកជាផ្នែកសំខាន់ៗជាច្រើន។

សេវាសង្គ្រោះបន្ទាន់ត្រូវបានផ្តល់ជូនអតិថិជន 24ម៉ោង/24ម៉ោង ដោយមានការចូលរួមក្នុងការផ្តល់សេវាព្យាបាល និងថែទាំ ពីមន្ត្រីដែលមានជំនាញ និងគុណវុឌ្ឍច្បាស់លាស់ក្នុងការសង្គ្រោះអ្នកជំងឺ។

អានបន្ថែមទៀត

សេវាកម្មរបស់មន្ទីរពេទ្យ

ផ្នែកពិគ្រោះជំងឺក្រៅ

ពិនិត្យ និងព្យាបាលជំងឺទូទៅ

ចក្ខុសាស្រ្ត

ជំងឺផ្លូវចិត្ត

ជំងឺមាត់ធ្មេញ

បន្ថែមទៀត

ជំងឺសម្រាកពេទ្យ

ជំងឺសម្រ្គោះបន្ទាន់

ជំងឺទូទៅកុមារ និងទារក

ជំងឺទូទៅមនុស្សចាស់

ជំងឺវះកាត់

បន្ថែមទៀត

ផ្នែកសម្ភព និងរោគស្រ្តី

សម្រាលកូនបែបធម្មជាតិ

សម្រាលកូនដោយវះកាត់

ពិនិត្យរកមហារីកមាត់ស្បូន

ថែទាំក្រោយរលូត និងរំលូត

បន្ថែមទៀត

ផ្នែកមន្ទីរពិសោធន៍ និងរូបភាពវេជ្ជសាស្រ្ត

ពិនិត្យឈាម លាមក កំហាក

ផ្តល់ឈាម

ថតវិទ្យុសាស្រ្ត និងអេកូសាស្រ្ត

ស្កេន ដោយម៉ាស៊ីនទំនើប

បន្ថែមទៀត

ផ្នែកជំងឺវះកាត់

វះកាត់តូច

វះកាត់ធំ

វះកាត់ឆ្អឹង

វះកាត់ទូទៅ

បន្ថែមទៀត

ផ្នែកជំងឺមាត់ធ្មេញ

ប៉ះធ្មេញដោយកាំរស្មី

ដាក់ធ្មេញ

ដាក់ធ្មេញថ្កាមដោយវះកាត់

សម្អាតធ្មេញ

បន្ថែមទៀត

សេវារថយន្ត សង្រ្គោះបន្ទាន់

មន្ទីរពេទ្យបានររៀបចំ ក្រុមការងារសង្គ្រោះតាម រថយន្ត ចំនួន៤ក្រុម ដែលក្រុមការងារ ទាំងនេះសុទ្ធសឹងតែត្រូវបានទទួលការបណ្តុះបណ្តាល និងមាន វិញ្ញាបនបត្រ ពីជំនាញសង្គ្រោះបឋម ដើម្បីជាចំណែកចូលរួមក្នុងការផ្តល់សេវា អោយបានលឿន និងរហ័ស ប្រសិទ្ធិភាព ដល់អតិថិជនរបស់។

សេវាបញ្ចូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យជាតិ
សេវាបញ្ចូនអ្នកជំងឺពីផ្ទះមកមន្ទីរពេទ្យខេត្ត
សេវាសង្រ្គោះបន្ទាន់ និងបញ្ចូនជំងឺគ្រោះថ្នាក់ចរាចរណ៍
សេវា ២៤/២៤ម៉ោង

វេជ្ជបណ្ឌិតរបស់យើង

លោកវេជ្ជ.សេង ណុង

ប្រធានមន្ទីរពេទ្យ

លោកវេជ្ជ.ហ៊ឹម វិបុល

ឯកទេសវះកាត់

លោកវេជ្ជ.ហូ សុធី

ឯកទេសសម្ភព